Skip to main content

Background of Sculptor Khmer's SUN SETH


ជីវប្រវត្តិសង្ខេបពីលោកពុក;✍️ គាត់មានឈ្មោះស៊ុន សិទ្ធ ឈ្មោះហៅក្រៅក្នុងគ្រួសារ (👴ឃ្លោក) ឈ្មោះអ្នកភូមិតែងតែហៅគ្រប់ៗគ្នាគឺ(👴តាព្រះ[ពាក្យតានឹងមិនមែនមានន័យអីផ្សេងទេណា​ គេហៅគាត់ចឹងពីព្រោះគាត់ចាស់ហើយចឹងទៅហើយធ្វើរូបព្រះអីផង អ្នកភូមិក៏ហៅតាធ្វើព្រះ ស្រួលចាំ ពេលយូរៗទៅក៏ជាប់ហៅតែតាព្រះៗចឹងទៅ បាត់ពាក្យធ្វ់ើនៅសល់តែពាក្យ តាព្រះៗ]សព្ធថ្ងៃមានអាយុ៦៨ឆ្នាំ ទីលំនៅបច្ជុប្បន្នស្ថិតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង​។ គាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយកាលអាយុ១៧ឆ្នាំដោយមាននិស្ស័យពីធម្មជាតិមកផងនោះ គាត់ក៏បានទៅសុំរៀនសូត្រផ្នែកជាងគំនូរ ពីអ្នកគូរពុទ្ធប្រវត្តិ នៅលើជញ្ចាំងព្រះវិហារម្នាក់ នៅក្នុងទីរួមខេត្តកំពង់ចាម។បន្ទាប់ពីបានរៀនរួចខ្លះៗ គំនូរដែរគាត់គូរដំបូងគេបង្អស់គឺនៅលើជញ្ចាំងព្រះវិហារនៅលើភ្នំប្រុស ។ក្រោយពីមានការចេះដឹងផ្នែកគំនូរនេះរួចមកហើយ គាត់បានធ្វើដំណើរ មកកាន់ទីក្រុងភ្នំពេញដើម្បីស្វែងរូបអាជីពជាជាងគំនូរ។ពេលនោះគាត់ក៏បានត្រូវគេ ជ្រើសរើសអោយធ្វើេជាជាងគំនូរនៅក្នុងស្ទីឌីយោអោយតារាភាពយន្តល្បីឈ្មោះម្នាក់ លោកវណ្ណ វណ្ណះ។រីឯកាលនៅក្នុង សម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ ណុល ក្រៅពីអាជីពជាជាងគំនូរ គាត់ក៏ធ្លាប់ជាយុទ្ធជនម្នាក់ នៃកងកម្លាំងរបបសាធារណរដ្ឋខ្មែរផងដែរ។ក្រោយថ្ងៃ១៧ មេសា ១៩៧៥ គាត់ត្រូវបានពួកខ្មែរក្រហម ប៉ុលពត ជំលៀសអោយទៅរស់នៅក្នុងស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ គាត់ក៏បានចូលបម្រើការងារនៅ មន្ទីរឃោសនាការវប្បធម៍ ខេត្តបាត់ដំបង ផ្នែកវិចិត្រករ។ជាមួយនឹងការងារជំនាញ នៅមន្ទីរឃោសនាវប្បធម៍ខេត្ត គាត់ក៏មានឱកាសចេញទៅប្រកបមុខរបរ ជាជាងគំនូរនៅតាមវត្តនានា នៅក្នុងខេត្តបាត់ដំបងផងដែរ។រូបគំនូរនិយាយអំពីពុទ្ធប្រវត្តិ នៅតាមបណ្តាលមូលដ្ឋាននានា នៅក្នុងខេត្តបាត់ដំបង ស្ទើរតែ១០០% គឺជាស្នាដៃរបស់ពុកខ្ញុំ។ប៉ុន្តែជាអកុសលអាក្រក់ នៅឆ្នាំ១៩៩៣គាត់បានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៌ ដ៏ធ្ងន់ធ្ងរមួយរហូតដល់បាក់ជើង ព្យាបាលអស់ជាច្រើនខែ ទើបអាចធ្វើដំណើរតិចៗវិញបាន។ដោយសារការពិការជើងបែបនេះ គាត់មិនអាចធ្វើដំណើរទៅប្រកបមុខរបរជាជាងគំនូរ នៅតាមព្រះវិហារឆ្ងាយៗដូចមុនទៀតបានទេ។ពេលនោះគាត់ក៏មានគំនិតគិតចង់ធ្វើជាជាងសូនរូបវិញម្តង ព្រោះការងារនេះធ្វើនៅតែក្នុងបរិវេនផ្ទះតែប៉ុណ្ណោះ មិនត្រូវ ត្រូវដើរទៅឆ្ងាយ។ទោះបីគាត់មិនមានមុខជំនាញខាងសិល្បសូន នឹងមិនមានគ្រូបង្រៀនដូចខាងគំនូរពីមុនមកក៏ពិតមែន តែដោយសារទេពកោសល្យពីធម្មជាតិនឺងដុងពីកំណើតខ្លះផង គាត់ក៏អាចធ្វើបានជារឿយៗដោយខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃស្នាដៃរបស់គាត់ក៏ចាប់ផ្តើមរស់រវើកទៅៗ នឹងអាចយកប្រកបជាមុខរបរអាជីពបានជំនួសការដើរគូរ នៅតាមវត្តដូចពីមុនផងដែរ។ ក្រោយមកគាត់ក៏មានកូនសិស្សជាច្រើនដែរបានមករៀនពីលោកផងដែរ មានអ្នកខ្លះគេមិនអាចចាប់បានក៏បោះបង់ ហើយក៏មានអ្មកចាប់ចំណេះបាន គេក៏ចេញប្រកបរបរផ្ទាល់ខ្លួនដោយខ្លួនឯងនៅតាមទីកន្លែងរបស់គេទៅ។សព្វថ្ងៃគាត់មានអាយុ៦៨ឆ្នាំហើយលោកមិនសូវជាមានកម្លាំងរឹងមាំដូចពីមុនប៉ុន្មានទេ កូនជាងក៏មិនសូវមានដូចមុនដែរ ពីព្រោះមិនមានកម្លាំងនឹងបង្រៀនគេដូចមុនៗ ប៉ុន្តែស្នាដៃគឺនៅល្អនៅអាចធ្វើបានដដែលនឹងមានអ្នកនៅតែបន្តកម្មង់ជារឿយៗ ហើយសព្វថ្ងៃគឺនៅធ្វើតែម្នាក់ឯងមិនមានទទួលកូនជាងដូចមុនទៀតទេ។ហេតុដូចនេះហើយទើបខ្ញុំបានបង្កើតPageមួយនេះឡើង ដើម្បីចង់រក្សាស្នាដៃសិល្បៈមួយនេះទុកអោយបានគង់វង្ស នឹងចងក្រងស្នាដៃទាំងប៉ុន្មានទុកជាអនុស្សាវរីយ៌នៃសិល្បៈ។ដូចច្នេះហើយសូមបងប្អូន លោកពូអ្នកមីង លោកតាលោកយាយ អ៊ំុប្រុសអ៊ំុស្រី នឹងមិត្តៗអ្នកលេងFacebookទាំងអស់ ជួយគាំទ្រPageតាព្រះផង ដើម្បីអោយគាត់មានកម្លាំងចិត្ត នឹងជួយលើកស្ទួយសិល្បៈនៃការសូនរូបនេះតាមដែរអាចធ្វើទៅបានផងណា,សូមអរគុណ។🙏🙏🙏🙏🙏 Please,Support our Khmer handmade our Khmer people!<3 👨‍👩‍👧‍👦👨‍❤️‍👨👩‍❤️‍👩💑 👉 កន្លែងយើងខ្ញុំមានទទួលស្អាងព្រះគ្រប់ប្រភេទ ទទួលធ្វើសុីង ទទួលធ្វើរូបដីឆ្នាំទាំង១២ដែរសំរាប់អ្នកត្រូវធ្វើពិធីរំដោះគ្រោះ នឹងទទួលសូនរូបចម្លាក់តូចធំគ្រប់ប្រភេទ បើបងប្អូនចង់កម្មង់ឬជាវរូបដូច ឬក៏រូបចម្លាក់ផ្សេងៗ អាចទំនាក់ទំនងមកខាងខ្ញុំបានណា៎ តាមរយះលេខទូរស័ព្ទរឺអាស័យដ្ឋានដូចខាងក្រោម👇 🏡#អាស័យដ្ឋាន: ផ្លូវ156 ផ្ទះលេខ10 ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ☎☎077493922 Please,View,like,share and subscribe to motivate Khmer arts!Please enjoy your time with my page of our handmade and encourage our people:):);)Best regards,Cambodian! 👉#Youtube: https://www.youtube.com/watch?v=o6tdnRLYX3M&feature=share

Comments

Popular posts from this blog

របៀបធ្វើផាកឡូវឆ្ងាញ់

គ្រឿងផ្សំ - គ្រឿងក្នងជ្រូក 4 គីឡូក្រាម(អណ្តាត ស្លឹកត្រចៀក ពោះវៀន ក្រពះ) -ឈើអែម 3 (អាំងប្រហែល បីនាទី) -ផ្កាចាន់ 7 ផ្កា(អាំងប្រហែល3នាទី) -ទឹកត្រី 3 ស្លាបព្រាបាយ -ម្សៅស៊ុប2 ស្លាបព្រាបាយ -អំបិលកន្លះស្លាបព្រាបាយ -ខ្ទឹមសចព្រ្ចាាំ 1 ស្លាបព្រាបាយ -ស្ករ 2 ខាំ -ទឹក 1 កូនចានចង្កិះ គ្រឿងផ្សំទឹកត្រី -ស្ករ 150 ក្រាម -ទឹកក្រូចឆ្មារកន្លះកូនចានចង្កិះ -ទឹកត្រីកន្លះកូនចានចង្កិះ -ខ្ទឹមស 9 កំពឹស -ម្ទេស 10 គ្រាប់ របៀបធ្វើ 1.យកសាច់លាងជាមួយអំបិលទឹកខ្មេះ និងទឹកក្តៅអុនៗលាងបីបួនទឹកស្អាតអស់រំអិល។ 2.ដាក់ទឹកនិងស្ករក្នុងឆ្នាំងបើកភ្លើងតិចៗរួចដាក់ខ្ទឹមសចព្រ្ចាាំចូលកូអោយរលាយស្ករ សឹមដាក់ផ្កាចាន់ និងឈើអែម (អាំងក្តៅៗ)កូអោយស្ករឡើងពណ៌ក្រហមល្អ។ 3.ដាក់ទឹកត្រីនិងអំបិលចូលកូពីបីត្រឡប់ សឹមដាក់សាច់ និងម្សៅស៊ុបចូលកូអោយសព្ធទុកអោយពុះ(បើទឹកតិចពេក អាចបន្ថែមទឹករំងាស់អោយផុយសាច់ និងស្ងួតទឹកល្អ)។  របៀបធ្វើទឹកត្រី 1.កិនម្ទេស និងខ្ទឹមអោយម៉ត់ រួចដាក់ក្នុងចានមួយ ដាក់ទឹកក្រូចឆ្មារ និងស្ករចូលកូអោយសព្ធទុកចោល 10 នាទី សឹមចាក់ទឹកត្រីចូលកូអោយសព្ធជាការស្រេច។

របៀបធ្វើនំចាក់ចុល

គ្រឿងផ្សំ ម្សៅអង្ករដំណើបលាយខ្សាយ ពាក់កណ្តាលម្នាក់ ស្ករ មេដំបែ ខ្លាញ់ សង្កេត៖ បើដាក់ម្សៅខ្សាយសុទ្ធ នំរឹង បើដាក់ម្សៅដំណើបសុទ្ធ នំស្រូបខ្លាញ់ជោគជាំ។ របៀបធ្វើ   ១- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។ ២- ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។ ៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។ ៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។

របៀបធ្វើ នំចាខ្វៃ

គ្រឿងផ្សំ ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុក​ច្របាច់​ម្សៅ មេនំបុ័ង ៤ក្រាម ម្សៅដុតនំ (baking soda) ១០ក្រាម ស្ករ ១៥ក្រាម ទឹកដោះគោ ១៧៥ក្រាម អំបិល ៥ក្រាម ប្រេងសម្រាប់ចៀនឬបំពង វិធីធ្វើ លាយម្សៅដុតនំ​ជាមួយ​ស្ករ, បន្ទាប់មក​កូរមេបុ័ង​ជាមួយ​ទឹកដោះគោ​ឱ្យរលាយ។ បន្ទាប់មកចាក់​ទឹកដោះគោ​យឺតៗចូល​ក្នុងចាន​ជាមួយ​នឹងម្សៅ។ ច្របាច់ម្សៅរហូតទន់​ចូលគ្នាល្អ បន្ទាប់មក យកម្សៅ​ទៅអប់ ពេល​ម្សៅរីកធំ យកម្សៅ​ចេញ​រយម្សៅមី​ពីលើរួច​ច្របល់​រហូត​ម្សៅស្វិត​ រួច​យក​ទៅ​អប់​ទុក​ ១៥-២០នាទី ឱ្យម្សៅ​ឡើង​ម្ដង​ទៀត​។ លាបប្រេងតិច​លើជ្រុញ យកម្សៅ​មកលុញ​ឱ្យស្ដើង​ល្មម ដូចក្នុងរូប ប្រើកាំបិត​ដើម្បី​កាត់ម្សៅ​កម្រាស់ ១សម និងប្រវែង ៥-៨សម ។ កំដៅប្រេងដាក់​សីតុណ្ហភាព ៨០អង្សាសេ បន្ទាប់មក​យកម្សៅ​ដាក់​ចូលចៀន ពេល​ឡើង​ពណ៍​ត្នោត​ត្រឡប់​មក​វិញ​ ទុក​ឱ្យឡើង​ត្នោត​សង​ខាង​គឺ​បាន​ហើយ៕