គ្រឿងផ្សំ - គ្រឿងក្នងជ្រូក 4 គីឡូក្រាម(អណ្តាត ស្លឹកត្រចៀក ពោះវៀន ក្រពះ) -ឈើអែម 3 (អាំងប្រហែល បីនាទី) -ផ្កាចាន់ 7 ផ្កា(អាំងប្រហែល3នាទី) -ទឹកត្រី 3 ស្លាបព្រាបាយ -ម្សៅស៊ុប2 ស្លាបព្រាបាយ -អំបិលកន្លះស្លាបព្រាបាយ -ខ្ទឹមសចព្រ្ចាាំ 1 ស្លាបព្រាបាយ -ស្ករ 2 ខាំ -ទឹក 1 កូនចានចង្កិះ គ្រឿងផ្សំទឹកត្រី -ស្ករ 150 ក្រាម -ទឹកក្រូចឆ្មារកន្លះកូនចានចង្កិះ -ទឹកត្រីកន្លះកូនចានចង្កិះ -ខ្ទឹមស 9 កំពឹស -ម្ទេស 10 គ្រាប់ របៀបធ្វើ 1.យកសាច់លាងជាមួយអំបិលទឹកខ្មេះ និងទឹកក្តៅអុនៗលាងបីបួនទឹកស្អាតអស់រំអិល។ 2.ដាក់ទឹកនិងស្ករក្នុងឆ្នាំងបើកភ្លើងតិចៗរួចដាក់ខ្ទឹមសចព្រ្ចាាំចូលកូអោយរលាយស្ករ សឹមដាក់ផ្កាចាន់ និងឈើអែម (អាំងក្តៅៗ)កូអោយស្ករឡើងពណ៌ក្រហមល្អ។ 3.ដាក់ទឹកត្រីនិងអំបិលចូលកូពីបីត្រឡប់ សឹមដាក់សាច់ និងម្សៅស៊ុបចូលកូអោយសព្ធទុកអោយពុះ(បើទឹកតិចពេក អាចបន្ថែមទឹករំងាស់អោយផុយសាច់ និងស្ងួតទឹកល្អ)។ របៀបធ្វើទឹកត្រី 1.កិនម្ទេស និងខ្ទឹមអោយម៉ត់ រួចដាក់ក្នុងចានមួយ ដាក់ទឹកក្រូចឆ្មារ និងស្ករចូលកូអោយសព្ធទុកចោល 10 នាទី សឹមចាក់ទឹកត្រីចូលកូអោយសព្ធជាការស្រេច។
Comments
Post a Comment