Skip to main content

របៀបធ្វើនំក្រូច


គ្រឿងផ្សំៈ
👉ម្សៅដំណើប ៣០០ក្រាម
👉ម្សៅខ្សាយ ២០០ ក្រាម
👉ម្សៅឡើង ឬម្សៅដុតនំ - ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder)
👉សណ្តែកខៀវបកសំបករួច ២៥០ក្រាម
👉ល្ង ២ស្លាបព្រាបាយ
👉ស្ករស ២០០ ក្រាម
👉ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ)
របៀបធ្វើៈ 
👍លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី 
👍លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។ កំណត់សំគាល់ៈ ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ​ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។ 
👍យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។ 
👍យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។ 
👍ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្លើងអោយក្តៅ 
👍យកខ្លាញ់បន្តិច មកលាបបាតដៃ ដើម្បីកុំអោយជាប់ដៃពេលលុញម្សៅ ហើយ យកម្សៅដែលលាយរួច មកមូល ហើយធ្វើរាងសំប៉ែត ហើយដាក់ស្នូលសណ្តែកចូល ។ ពេលលុញរួចហើយ យកនំជ្រលក់ល្ងបន្តិច មុនដាក់ចៀនក្នុងខ្លាញ់ ។ 
👍ស្រង់នំ ដែលឆ្អិនក្រឡាត ក្រហមល្អ ដាក់ចាន ជាការស្រេច ។ 

Comments

Popular posts from this blog

របៀបធ្វើផាកឡូវឆ្ងាញ់

គ្រឿងផ្សំ - គ្រឿងក្នងជ្រូក 4 គីឡូក្រាម(អណ្តាត ស្លឹកត្រចៀក ពោះវៀន ក្រពះ) -ឈើអែម 3 (អាំងប្រហែល បីនាទី) -ផ្កាចាន់ 7 ផ្កា(អាំងប្រហែល3នាទី) -ទឹកត្រី 3 ស្លាបព្រាបាយ -ម្សៅស៊ុប2 ស្លាបព្រាបាយ -អំបិលកន្លះស្លាបព្រាបាយ -ខ្ទឹមសចព្រ្ចាាំ 1 ស្លាបព្រាបាយ -ស្ករ 2 ខាំ -ទឹក 1 កូនចានចង្កិះ គ្រឿងផ្សំទឹកត្រី -ស្ករ 150 ក្រាម -ទឹកក្រូចឆ្មារកន្លះកូនចានចង្កិះ -ទឹកត្រីកន្លះកូនចានចង្កិះ -ខ្ទឹមស 9 កំពឹស -ម្ទេស 10 គ្រាប់ របៀបធ្វើ 1.យកសាច់លាងជាមួយអំបិលទឹកខ្មេះ និងទឹកក្តៅអុនៗលាងបីបួនទឹកស្អាតអស់រំអិល។ 2.ដាក់ទឹកនិងស្ករក្នុងឆ្នាំងបើកភ្លើងតិចៗរួចដាក់ខ្ទឹមសចព្រ្ចាាំចូលកូអោយរលាយស្ករ សឹមដាក់ផ្កាចាន់ និងឈើអែម (អាំងក្តៅៗ)កូអោយស្ករឡើងពណ៌ក្រហមល្អ។ 3.ដាក់ទឹកត្រីនិងអំបិលចូលកូពីបីត្រឡប់ សឹមដាក់សាច់ និងម្សៅស៊ុបចូលកូអោយសព្ធទុកអោយពុះ(បើទឹកតិចពេក អាចបន្ថែមទឹករំងាស់អោយផុយសាច់ និងស្ងួតទឹកល្អ)។  របៀបធ្វើទឹកត្រី 1.កិនម្ទេស និងខ្ទឹមអោយម៉ត់ រួចដាក់ក្នុងចានមួយ ដាក់ទឹកក្រូចឆ្មារ និងស្ករចូលកូអោយសព្ធទុកចោល 10 នាទី សឹមចាក់ទឹកត្រីចូលកូអោយសព្ធជាការស្រេច។

រូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧

រូបចម្លាក់​ ជ័យវវ្ម័នទី័័៧​ សូន្យដោយ​ជាង ស៊ុនសិទ្ធ (បាត់ដំបង)

របៀបធ្វើនំចាក់ចុល

គ្រឿងផ្សំ ម្សៅអង្ករដំណើបលាយខ្សាយ ពាក់កណ្តាលម្នាក់ ស្ករ មេដំបែ ខ្លាញ់ សង្កេត៖ បើដាក់ម្សៅខ្សាយសុទ្ធ នំរឹង បើដាក់ម្សៅដំណើបសុទ្ធ នំស្រូបខ្លាញ់ជោគជាំ។ របៀបធ្វើ   ១- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។ ២- ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។ ៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។ ៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។