Skip to main content

របៀបធ្វើសាច់ជ្រូកបីជាន់បំពងអំបិលម្ទេស

- សាច់ជ្រូក៣ជាន់ច្រៀកជាជំរៀក ប្រឡាក់ទឹកត្រី ល្ង ម្សៅមី និងម្សៅស៊ុប ប្រឡាក់ចូលគ្នា ផ្អាប់ទុក ១០-១៥នាទី ចាំយកទៅបំពង
- ស្លឹកខ្ទឹមហាន់កង់ៗ ប្រឡាក់ម្សៅបំពង
- ម្សៅបំពងលាយទឹករួចយកបំពងជាដុំតូចៗ
- អំបិល ស្ករស ម្ទេស ខ្លាញ់ រួចដាក់ឆាចូលគ្នាជាការស្រេច។

Comments

Popular posts from this blog

របៀបធ្វើផាកឡូវឆ្ងាញ់

គ្រឿងផ្សំ - គ្រឿងក្នងជ្រូក 4 គីឡូក្រាម(អណ្តាត ស្លឹកត្រចៀក ពោះវៀន ក្រពះ) -ឈើអែម 3 (អាំងប្រហែល បីនាទី) -ផ្កាចាន់ 7 ផ្កា(អាំងប្រហែល3នាទី) -ទឹកត្រី 3 ស្លាបព្រាបាយ -ម្សៅស៊ុប2 ស្លាបព្រាបាយ -អំបិលកន្លះស្លាបព្រាបាយ -ខ្ទឹមសចព្រ្ចាាំ 1 ស្លាបព្រាបាយ -ស្ករ 2 ខាំ -ទឹក 1 កូនចានចង្កិះ គ្រឿងផ្សំទឹកត្រី -ស្ករ 150 ក្រាម -ទឹកក្រូចឆ្មារកន្លះកូនចានចង្កិះ -ទឹកត្រីកន្លះកូនចានចង្កិះ -ខ្ទឹមស 9 កំពឹស -ម្ទេស 10 គ្រាប់ របៀបធ្វើ 1.យកសាច់លាងជាមួយអំបិលទឹកខ្មេះ និងទឹកក្តៅអុនៗលាងបីបួនទឹកស្អាតអស់រំអិល។ 2.ដាក់ទឹកនិងស្ករក្នុងឆ្នាំងបើកភ្លើងតិចៗរួចដាក់ខ្ទឹមសចព្រ្ចាាំចូលកូអោយរលាយស្ករ សឹមដាក់ផ្កាចាន់ និងឈើអែម (អាំងក្តៅៗ)កូអោយស្ករឡើងពណ៌ក្រហមល្អ។ 3.ដាក់ទឹកត្រីនិងអំបិលចូលកូពីបីត្រឡប់ សឹមដាក់សាច់ និងម្សៅស៊ុបចូលកូអោយសព្ធទុកអោយពុះ(បើទឹកតិចពេក អាចបន្ថែមទឹករំងាស់អោយផុយសាច់ និងស្ងួតទឹកល្អ)។  របៀបធ្វើទឹកត្រី 1.កិនម្ទេស និងខ្ទឹមអោយម៉ត់ រួចដាក់ក្នុងចានមួយ ដាក់ទឹកក្រូចឆ្មារ និងស្ករចូលកូអោយសព្ធទុកចោល 10 នាទី សឹមចាក់ទឹកត្រីចូលកូអោយសព្ធជាការស្រេច។

រូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧

រូបចម្លាក់​ ជ័យវវ្ម័នទី័័៧​ សូន្យដោយ​ជាង ស៊ុនសិទ្ធ (បាត់ដំបង)

របៀបធ្វើនំចាក់ចុល

គ្រឿងផ្សំ ម្សៅអង្ករដំណើបលាយខ្សាយ ពាក់កណ្តាលម្នាក់ ស្ករ មេដំបែ ខ្លាញ់ សង្កេត៖ បើដាក់ម្សៅខ្សាយសុទ្ធ នំរឹង បើដាក់ម្សៅដំណើបសុទ្ធ នំស្រូបខ្លាញ់ជោគជាំ។ របៀបធ្វើ   ១- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។ ២- ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។ ៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។ ៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។