ជីវប្រវត្តិសង្ខេបពីលោកពុក;✍️ គាត់មានឈ្មោះស៊ុន សិទ្ធ ឈ្មោះហៅក្រៅក្នុងគ្រួសារ (👴ឃ្លោក) ឈ្មោះអ្នកភូមិតែងតែហៅគ្រប់ៗគ្នាគឺ(👴តាព្រះ[ពាក្យតានឹងមិនមែនមានន័យអីផ្សេងទេណា គេហៅគាត់ចឹងពីព្រោះគាត់ចាស់ហើយចឹងទៅហើយធ្វើរូបព្រះអីផង អ្នកភូមិក៏ហៅតាធ្វើព្រះ ស្រួលចាំ ពេលយូរៗទៅក៏ជាប់ហៅតែតាព្រះៗចឹងទៅ បាត់ពាក្យធ្វ់ើនៅសល់តែពាក្យ តាព្រះៗ]សព្ធថ្ងៃមានអាយុ៦៨ឆ្នាំ ទីលំនៅបច្ជុប្បន្នស្ថិតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ គាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយកាលអាយុ១៧ឆ្នាំដោយមាននិស្ស័យពីធម្មជាតិមកផងនោះ គាត់ក៏បានទៅសុំរៀនសូត្រផ្នែកជាងគំនូរ ពីអ្នកគូរពុទ្ធប្រវត្តិ នៅលើជញ្ចាំងព្រះវិហារម្នាក់ នៅក្នុងទីរួមខេត្តកំពង់ចាម។បន្ទាប់ពីបានរៀនរួចខ្លះៗ គំនូរដែរគាត់គូរដំបូងគេបង្អស់គឺនៅលើជញ្ចាំងព្រះវិហារនៅលើភ្នំប្រុស ។ក្រោយពីមានការចេះដឹងផ្នែកគំនូរនេះរួចមកហើយ គាត់បានធ្វើដំណើរ មកកាន់ទីក្រុងភ្នំពេញដើម្បីស្វែងរូបអាជីពជាជាងគំនូរ។ពេលនោះគាត់ក៏បានត្រូវគេ ជ្រើសរើសអោយធ្វើេជាជាងគំនូរនៅក្នុងស្ទីឌីយោអោយតារាភាពយន្តល្បីឈ្មោះម្នាក់ លោកវណ្ណ វណ្ណះ។រីឯកាលនៅក្នុង សម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ ណុល ក្រៅពីអាជីពជាជាងគំនូ