Skip to main content

របៀបធ្វើ ពោះវៀនជ្រូកអាំង


គ្រឿងផ្សំ
  • ពោះវៀនជ្រូក
  • ខ្ទឹមក្រហម
  • ខ្ទឹមបារាំង
  • គល់ស្លឹកគ្រៃ
  • ម្ទេសឆា ១ស្លាបព្រាបាយកន្លះ
  • ប្រេងឆា
  • ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
  • ម្ទេស
  • ទឹកត្រី ២ស្លាបព្រាបាយកន្លះ
  • ស្ករ ១ស្លាបព្រាបាយកន្លះ

របៀបធ្វើ
  • យកពោះវៀនជ្រូក មកខ្លាញ់ចេញអោយស្អាត លាងទឹក ច្របាត់អោយស្អាត។
  • បុកខ្ទឹមក្រហម ខ្ទឹមបារាំង និងគល់ស្លឹកគ្រៃអោយល្អិត រួចយកទៅប្រលាក់ជាមួួួយ ពោះវៀន និងម្ទេសឆាអោយសព្វផ្អាប់ទុក ៣០នាទី។
  • យកចង្កាក់ឬស្សីមកដោតពោះវៀន តាមការចូលចិត្ត រួចយកទៅអាំង ដោយឧស្សាហ៍ប្រែចុះប្រែឡើង រាល់ពេលប្រែ យកប្រេងឆាមកលាបពីលើតិចៗ ធ្វើបែបនេះដដែលៗរហូតដល់សាច់ឆ្អឹនល្អ។
  • ហាន់ខ្ទឹមម្រហម និងម្ទេសស្តើងៗដាក់ក្នុងចានមួយ រួចដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករលាយជាមួយគ្នាអោយសព្វ ពេលញាំយកសាច់ជ្រលក់ជាមួយជាការស្រេច៕

Comments

Popular posts from this blog

រូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧

រូបចម្លាក់​ ជ័យវវ្ម័នទី័័៧​ សូន្យដោយ​ជាង ស៊ុនសិទ្ធ (បាត់ដំបង)

របៀបធ្វើនំក្រូច

គ្រឿងផ្សំៈ 👉 ម្សៅដំណើប ៣០០ក្រាម 👉 ម្សៅខ្សាយ ២០០ ក្រាម 👉 ម្សៅឡើង ឬម្សៅដុតនំ - ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder) 👉 សណ្តែកខៀវបកសំបករួច ២៥០ក្រាម 👉 ល្ង ២ស្លាបព្រាបាយ 👉 ស្ករស ២០០ ក្រាម 👉 ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ) របៀបធ្វើៈ   👍 លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី  👍 លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។ កំណត់សំគាល់ៈ ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ​ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។  👍 យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។  👍 យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។  👍 ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្ល...

របៀបធ្វើនំចាក់ចុល

គ្រឿងផ្សំ ម្សៅអង្ករដំណើបលាយខ្សាយ ពាក់កណ្តាលម្នាក់ ស្ករ មេដំបែ ខ្លាញ់ សង្កេត៖ បើដាក់ម្សៅខ្សាយសុទ្ធ នំរឹង បើដាក់ម្សៅដំណើបសុទ្ធ នំស្រូបខ្លាញ់ជោគជាំ។ របៀបធ្វើ   ១- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។ ២- ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។ ៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។ ៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។