គ្រឿងផ្សំ
- ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុកច្របាច់ម្សៅ
- មេនំបុ័ង ៤ក្រាម
- ម្សៅដុតនំ (baking soda) ១០ក្រាម
- ស្ករ ១៥ក្រាម
- ទឹកដោះគោ ១៧៥ក្រាម
- អំបិល ៥ក្រាម
- ប្រេងសម្រាប់ចៀនឬបំពង
វិធីធ្វើ
- លាយម្សៅដុតនំជាមួយស្ករ, បន្ទាប់មកកូរមេបុ័ងជាមួយទឹកដោះគោឱ្យរលាយ។
- បន្ទាប់មកចាក់ទឹកដោះគោយឺតៗចូលក្នុងចានជាមួយនឹងម្សៅ។
- ច្របាច់ម្សៅរហូតទន់ចូលគ្នាល្អ បន្ទាប់មក យកម្សៅទៅអប់ ពេលម្សៅរីកធំ យកម្សៅចេញរយម្សៅមីពីលើរួចច្របល់រហូតម្សៅស្វិត រួចយកទៅអប់ទុក ១៥-២០នាទី ឱ្យម្សៅឡើងម្ដងទៀត។
- លាបប្រេងតិចលើជ្រុញ យកម្សៅមកលុញឱ្យស្ដើងល្មម ដូចក្នុងរូប ប្រើកាំបិតដើម្បីកាត់ម្សៅកម្រាស់ ១សម និងប្រវែង ៥-៨សម ។
- កំដៅប្រេងដាក់សីតុណ្ហភាព ៨០អង្សាសេ បន្ទាប់មកយកម្សៅដាក់ចូលចៀន ពេលឡើងពណ៍ត្នោតត្រឡប់មកវិញ ទុកឱ្យឡើងត្នោតសងខាងគឺបានហើយ៕
Comments
Post a Comment