គ្រឿងផ្សំ
- សណ្តែកសៀង ៣ខាំ
- ម្សៅសារាយ ១ស្លាបព្រាកាហ្វេ
- សណ្តែកសៀង ៣ខាំ
- ម្សៅសារាយ ១ស្លាបព្រាកាហ្វេ
របៀបធ្វើ ៖
១- យកសណ្តែកសៀង ៣ខាំ ត្រាំជាមួយទឹកក្តៅ ចំនួន៣ម៉ោង រួចហើយ ញីសំបកចេញ លាងសំរកអោយស្អាត
១- យកសណ្តែកសៀង ៣ខាំ ត្រាំជាមួយទឹកក្តៅ ចំនួន៣ម៉ោង រួចហើយ ញីសំបកចេញ លាងសំរកអោយស្អាត
២- យកសណ្តែងសៀង ដាក់កិនជាមួយទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ
៣- យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅសារាយ ១ស្លាបព្រាកាហ្វេ កូរអោយសព្វ
៤- បន្ទាប់មក យកទៅដាំអោយពុះ រេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ រួចលើកដាក់ទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ ។
៥- នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និងដាក់ខ្ញីមួយបន្ទះ ដើម្បីយកក្លិន
៦- អ្នកចូលចិត្តតៅហ៊ូក្តៅ អាចស្រូបទឹកស្ករក្តៅបាន ។ បើចង់ត្រជាក់ សូមរង់ចាំអោយទឹកស្ករត្រជាក់ សឹមដួសស្រូបតៅហ៊ូ
៧- បើមិនមានម្សៅសារាយ អាចប្រើម្សៅពោតជំនួសក៏បាន ១ស្លាបព្រាសារាយ ឬ ២ស្លាបព្រាម្សៅពោត
៨- បើចង់ទន់ល្អ ច្របាច់ក្រូចឆ្មារដាក់ចូលទឹកសណ្តែក នៅពេលកំពុងដាក់ដាំអោយពុះ ៕ប្រភព
Comments
Post a Comment