Skip to main content

របៀបធ្វើផាកឡូវឆ្ងាញ់


គ្រឿងផ្សំ- គ្រឿងក្នងជ្រូក 4 គីឡូក្រាម(អណ្តាត ស្លឹកត្រចៀក ពោះវៀន ក្រពះ)
-ឈើអែម 3 (អាំងប្រហែល បីនាទី)
-ផ្កាចាន់ 7 ផ្កា(អាំងប្រហែល3នាទី)
-ទឹកត្រី 3 ស្លាបព្រាបាយ
-ម្សៅស៊ុប2 ស្លាបព្រាបាយ
-អំបិលកន្លះស្លាបព្រាបាយ
-ខ្ទឹមសចព្រ្ចាាំ 1 ស្លាបព្រាបាយ
-ស្ករ 2 ខាំ
-ទឹក 1 កូនចានចង្កិះ
គ្រឿងផ្សំទឹកត្រី
-ស្ករ 150 ក្រាម
-ទឹកក្រូចឆ្មារកន្លះកូនចានចង្កិះ
-ទឹកត្រីកន្លះកូនចានចង្កិះ
-ខ្ទឹមស 9 កំពឹស
-ម្ទេស 10 គ្រាប់
របៀបធ្វើ
1.យកសាច់លាងជាមួយអំបិលទឹកខ្មេះ និងទឹកក្តៅអុនៗលាងបីបួនទឹកស្អាតអស់រំអិល។
2.ដាក់ទឹកនិងស្ករក្នុងឆ្នាំងបើកភ្លើងតិចៗរួចដាក់ខ្ទឹមសចព្រ្ចាាំចូលកូអោយរលាយស្ករ សឹមដាក់ផ្កាចាន់ និងឈើអែម (អាំងក្តៅៗ)កូអោយស្ករឡើងពណ៌ក្រហមល្អ។
3.ដាក់ទឹកត្រីនិងអំបិលចូលកូពីបីត្រឡប់ សឹមដាក់សាច់ និងម្សៅស៊ុបចូលកូអោយសព្ធទុកអោយពុះ(បើទឹកតិចពេក អាចបន្ថែមទឹករំងាស់អោយផុយសាច់ និងស្ងួតទឹកល្អ)។ 
របៀបធ្វើទឹកត្រី
1.កិនម្ទេស និងខ្ទឹមអោយម៉ត់ រួចដាក់ក្នុងចានមួយ ដាក់ទឹកក្រូចឆ្មារ និងស្ករចូលកូអោយសព្ធទុកចោល 10 នាទី សឹមចាក់ទឹកត្រីចូលកូអោយសព្ធជាការស្រេច។

Comments

Popular posts from this blog

របៀបធ្វើ នំចាខ្វៃ

គ្រឿងផ្សំ ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុក​ច្របាច់​ម្សៅ មេនំបុ័ង ៤ក្រាម ម្សៅដុតនំ (baking soda) ១០ក្រាម ស្ករ ១៥ក្រាម ទឹកដោះគោ ១៧៥ក្រាម អំបិល ៥ក្រាម ប្រេងសម្រាប់ចៀនឬបំពង វិធីធ្វើ លាយម្សៅដុតនំ​ជាមួយ​ស្ករ, បន្ទាប់មក​កូរមេបុ័ង​ជាមួយ​ទឹកដោះគោ​ឱ្យរលាយ។ បន្ទាប់មកចាក់​ទឹកដោះគោ​យឺតៗចូល​ក្នុងចាន​ជាមួយ​នឹងម្សៅ។ ច្របាច់ម្សៅរហូតទន់​ចូលគ្នាល្អ បន្ទាប់មក យកម្សៅ​ទៅអប់ ពេល​ម្សៅរីកធំ យកម្សៅ​ចេញ​រយម្សៅមី​ពីលើរួច​ច្របល់​រហូត​ម្សៅស្វិត​ រួច​យក​ទៅ​អប់​ទុក​ ១៥-២០នាទី ឱ្យម្សៅ​ឡើង​ម្ដង​ទៀត​។ លាបប្រេងតិច​លើជ្រុញ យកម្សៅ​មកលុញ​ឱ្យស្ដើង​ល្មម ដូចក្នុងរូប ប្រើកាំបិត​ដើម្បី​កាត់ម្សៅ​កម្រាស់ ១សម និងប្រវែង ៥-៨សម ។ កំដៅប្រេងដាក់​សីតុណ្ហភាព ៨០អង្សាសេ បន្ទាប់មក​យកម្សៅ​ដាក់​ចូលចៀន ពេល​ឡើង​ពណ៍​ត្នោត​ត្រឡប់​មក​វិញ​ ទុក​ឱ្យឡើង​ត្នោត​សង​ខាង​គឺ​បាន​ហើយ៕

រូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧

រូបចម្លាក់​ ជ័យវវ្ម័នទី័័៧​ សូន្យដោយ​ជាង ស៊ុនសិទ្ធ (បាត់ដំបង)