Skip to main content

Background of Sculptor Khmer's SUN SETH


ជីវប្រវត្តិសង្ខេបពីលោកពុក;✍️ គាត់មានឈ្មោះស៊ុន សិទ្ធ ឈ្មោះហៅក្រៅក្នុងគ្រួសារ (👴ឃ្លោក) ឈ្មោះអ្នកភូមិតែងតែហៅគ្រប់ៗគ្នាគឺ(👴តាព្រះ[ពាក្យតានឹងមិនមែនមានន័យអីផ្សេងទេណា​ គេហៅគាត់ចឹងពីព្រោះគាត់ចាស់ហើយចឹងទៅហើយធ្វើរូបព្រះអីផង អ្នកភូមិក៏ហៅតាធ្វើព្រះ ស្រួលចាំ ពេលយូរៗទៅក៏ជាប់ហៅតែតាព្រះៗចឹងទៅ បាត់ពាក្យធ្វ់ើនៅសល់តែពាក្យ តាព្រះៗ]សព្ធថ្ងៃមានអាយុ៦៨ឆ្នាំ ទីលំនៅបច្ជុប្បន្នស្ថិតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង​។ គាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយកាលអាយុ១៧ឆ្នាំដោយមាននិស្ស័យពីធម្មជាតិមកផងនោះ គាត់ក៏បានទៅសុំរៀនសូត្រផ្នែកជាងគំនូរ ពីអ្នកគូរពុទ្ធប្រវត្តិ នៅលើជញ្ចាំងព្រះវិហារម្នាក់ នៅក្នុងទីរួមខេត្តកំពង់ចាម។បន្ទាប់ពីបានរៀនរួចខ្លះៗ គំនូរដែរគាត់គូរដំបូងគេបង្អស់គឺនៅលើជញ្ចាំងព្រះវិហារនៅលើភ្នំប្រុស ។ក្រោយពីមានការចេះដឹងផ្នែកគំនូរនេះរួចមកហើយ គាត់បានធ្វើដំណើរ មកកាន់ទីក្រុងភ្នំពេញដើម្បីស្វែងរូបអាជីពជាជាងគំនូរ។ពេលនោះគាត់ក៏បានត្រូវគេ ជ្រើសរើសអោយធ្វើេជាជាងគំនូរនៅក្នុងស្ទីឌីយោអោយតារាភាពយន្តល្បីឈ្មោះម្នាក់ លោកវណ្ណ វណ្ណះ។រីឯកាលនៅក្នុង សម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ ណុល ក្រៅពីអាជីពជាជាងគំនូរ គាត់ក៏ធ្លាប់ជាយុទ្ធជនម្នាក់ នៃកងកម្លាំងរបបសាធារណរដ្ឋខ្មែរផងដែរ។ក្រោយថ្ងៃ១៧ មេសា ១៩៧៥ គាត់ត្រូវបានពួកខ្មែរក្រហម ប៉ុលពត ជំលៀសអោយទៅរស់នៅក្នុងស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ គាត់ក៏បានចូលបម្រើការងារនៅ មន្ទីរឃោសនាការវប្បធម៍ ខេត្តបាត់ដំបង ផ្នែកវិចិត្រករ។ជាមួយនឹងការងារជំនាញ នៅមន្ទីរឃោសនាវប្បធម៍ខេត្ត គាត់ក៏មានឱកាសចេញទៅប្រកបមុខរបរ ជាជាងគំនូរនៅតាមវត្តនានា នៅក្នុងខេត្តបាត់ដំបងផងដែរ។រូបគំនូរនិយាយអំពីពុទ្ធប្រវត្តិ នៅតាមបណ្តាលមូលដ្ឋាននានា នៅក្នុងខេត្តបាត់ដំបង ស្ទើរតែ១០០% គឺជាស្នាដៃរបស់ពុកខ្ញុំ។ប៉ុន្តែជាអកុសលអាក្រក់ នៅឆ្នាំ១៩៩៣គាត់បានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៌ ដ៏ធ្ងន់ធ្ងរមួយរហូតដល់បាក់ជើង ព្យាបាលអស់ជាច្រើនខែ ទើបអាចធ្វើដំណើរតិចៗវិញបាន។ដោយសារការពិការជើងបែបនេះ គាត់មិនអាចធ្វើដំណើរទៅប្រកបមុខរបរជាជាងគំនូរ នៅតាមព្រះវិហារឆ្ងាយៗដូចមុនទៀតបានទេ។ពេលនោះគាត់ក៏មានគំនិតគិតចង់ធ្វើជាជាងសូនរូបវិញម្តង ព្រោះការងារនេះធ្វើនៅតែក្នុងបរិវេនផ្ទះតែប៉ុណ្ណោះ មិនត្រូវ ត្រូវដើរទៅឆ្ងាយ។ទោះបីគាត់មិនមានមុខជំនាញខាងសិល្បសូន នឹងមិនមានគ្រូបង្រៀនដូចខាងគំនូរពីមុនមកក៏ពិតមែន តែដោយសារទេពកោសល្យពីធម្មជាតិនឺងដុងពីកំណើតខ្លះផង គាត់ក៏អាចធ្វើបានជារឿយៗដោយខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃស្នាដៃរបស់គាត់ក៏ចាប់ផ្តើមរស់រវើកទៅៗ នឹងអាចយកប្រកបជាមុខរបរអាជីពបានជំនួសការដើរគូរ នៅតាមវត្តដូចពីមុនផងដែរ។ ក្រោយមកគាត់ក៏មានកូនសិស្សជាច្រើនដែរបានមករៀនពីលោកផងដែរ មានអ្នកខ្លះគេមិនអាចចាប់បានក៏បោះបង់ ហើយក៏មានអ្មកចាប់ចំណេះបាន គេក៏ចេញប្រកបរបរផ្ទាល់ខ្លួនដោយខ្លួនឯងនៅតាមទីកន្លែងរបស់គេទៅ។សព្វថ្ងៃគាត់មានអាយុ៦៨ឆ្នាំហើយលោកមិនសូវជាមានកម្លាំងរឹងមាំដូចពីមុនប៉ុន្មានទេ កូនជាងក៏មិនសូវមានដូចមុនដែរ ពីព្រោះមិនមានកម្លាំងនឹងបង្រៀនគេដូចមុនៗ ប៉ុន្តែស្នាដៃគឺនៅល្អនៅអាចធ្វើបានដដែលនឹងមានអ្នកនៅតែបន្តកម្មង់ជារឿយៗ ហើយសព្វថ្ងៃគឺនៅធ្វើតែម្នាក់ឯងមិនមានទទួលកូនជាងដូចមុនទៀតទេ។ហេតុដូចនេះហើយទើបខ្ញុំបានបង្កើតPageមួយនេះឡើង ដើម្បីចង់រក្សាស្នាដៃសិល្បៈមួយនេះទុកអោយបានគង់វង្ស នឹងចងក្រងស្នាដៃទាំងប៉ុន្មានទុកជាអនុស្សាវរីយ៌នៃសិល្បៈ។ដូចច្នេះហើយសូមបងប្អូន លោកពូអ្នកមីង លោកតាលោកយាយ អ៊ំុប្រុសអ៊ំុស្រី នឹងមិត្តៗអ្នកលេងFacebookទាំងអស់ ជួយគាំទ្រPageតាព្រះផង ដើម្បីអោយគាត់មានកម្លាំងចិត្ត នឹងជួយលើកស្ទួយសិល្បៈនៃការសូនរូបនេះតាមដែរអាចធ្វើទៅបានផងណា,សូមអរគុណ។🙏🙏🙏🙏🙏 Please,Support our Khmer handmade our Khmer people!<3 👨‍👩‍👧‍👦👨‍❤️‍👨👩‍❤️‍👩💑 👉 កន្លែងយើងខ្ញុំមានទទួលស្អាងព្រះគ្រប់ប្រភេទ ទទួលធ្វើសុីង ទទួលធ្វើរូបដីឆ្នាំទាំង១២ដែរសំរាប់អ្នកត្រូវធ្វើពិធីរំដោះគ្រោះ នឹងទទួលសូនរូបចម្លាក់តូចធំគ្រប់ប្រភេទ បើបងប្អូនចង់កម្មង់ឬជាវរូបដូច ឬក៏រូបចម្លាក់ផ្សេងៗ អាចទំនាក់ទំនងមកខាងខ្ញុំបានណា៎ តាមរយះលេខទូរស័ព្ទរឺអាស័យដ្ឋានដូចខាងក្រោម👇 🏡#អាស័យដ្ឋាន: ផ្លូវ156 ផ្ទះលេខ10 ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ☎☎077493922 Please,View,like,share and subscribe to motivate Khmer arts!Please enjoy your time with my page of our handmade and encourage our people:):);)Best regards,Cambodian! 👉#Youtube: https://www.youtube.com/watch?v=o6tdnRLYX3M&feature=share

Comments

Popular posts from this blog

របៀបធ្វើនំចាក់ចុល

គ្រឿងផ្សំ ម្សៅអង្ករដំណើបលាយខ្សាយ ពាក់កណ្តាលម្នាក់ ស្ករ មេដំបែ ខ្លាញ់ សង្កេត៖ បើដាក់ម្សៅខ្សាយសុទ្ធ នំរឹង បើដាក់ម្សៅដំណើបសុទ្ធ នំស្រូបខ្លាញ់ជោគជាំ។ របៀបធ្វើ   ១- លាយម្សៅអង្ករ ម្សៅមួយ ទឹកពីរ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។ ២- ស្អែកឡើង លាយម្សៅមួយកំប៉ុង ទឹកពីរកំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។ ៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹកខាប់ ដាក់ថែម លើម្សៅនេះ ពីរទៅបីស្លាបព្រា។ ៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។

របៀបធ្វើនំក្រូច

គ្រឿងផ្សំៈ 👉 ម្សៅដំណើប ៣០០ក្រាម 👉 ម្សៅខ្សាយ ២០០ ក្រាម 👉 ម្សៅឡើង ឬម្សៅដុតនំ - ៥ ក្រាម ឬ១ស្លាបព្រាកាហ្វេ (Baking Powder) 👉 សណ្តែកខៀវបកសំបករួច ២៥០ក្រាម 👉 ល្ង ២ស្លាបព្រាបាយ 👉 ស្ករស ២០០ ក្រាម 👉 ខ្លាញ់ ១ ទៅ ២លីត្រ (ប្រេងឆា ឬខ្លាញ់សម្រាប់ចៀន ច្រើនល្មមអាចចៀនមួយលិចនំ) របៀបធ្វើៈ   👍 លាងសណ្តែកខៀវ ៣ ទឹកឲស្អាត ហើយត្រាំ ៣០នាទី  👍 លាយម្សៅដំណើប ម្សៅខ្សាយ និងម្សៅឡើង ឬម្សៅនំដុត រួចចាក់ទឹកប្រហែល ៣០០ មីលីលីត្រ រួចច្របាច់ម្សៅអោយសប់ល្អ ហើយទុក ៣០នាទីមួយអន្លើរ ។ ការទុកនេះដើម្បីអោយម្សៅឡើង ដំណើរការ ហើយពេលចៀនទៅវាប៉ោងល្អ ។ កំណត់សំគាល់ៈ ដាក់ម្សៅឡើងមិនអោយច្រើនជាង១ស្លាបព្រាកាហ្វេទេ ក្នូងចំនួនម្សៅខាងលើ មិនដូច្នេះទេ​ ពេលចៀនម្សៅឡើងនឹងធ្វើអោយនំផ្ទុះខ្លាញ់ ។  👍 យកសណ្តែកដែលត្រាំទឹករួច មកដាក់ដាំដូចដាំបាយ ។ បើមានឆ្នាំងដាំបាយអគ្គីសនីកាន់តែល្អ ដោយសារវាមិនធ្វើអោយខ្លោចបាតឆ្នាំង ។ សណ្តែកឆ្អិនក្នុងរយៈពេលប្រមាណ ១៥នាទី ។  👍 យកសណ្តែកដែលស្ងោរឆ្អិនរួច មកកិន ឬបុកជាមួយស្ករស ២៥០ក្រាមអោយម៉ត់ចូលគ្នាបានល្អ រួចមូលជាដំុៗប៉ុនពងក្រួច ឬធំជាងនេះតាមចំណូលចិត្តស្នូលនំក្រូច ។  👍 ដាក់ខ្លាញ់ក្នុងខ្ទះ និងបើកភ្លើងអោយក្តៅ  👍 យកខ្លាញ់បន

របៀបធ្វើ នំចាខ្វៃ

គ្រឿងផ្សំ ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុក​ច្របាច់​ម្សៅ មេនំបុ័ង ៤ក្រាម ម្សៅដុតនំ (baking soda) ១០ក្រាម ស្ករ ១៥ក្រាម ទឹកដោះគោ ១៧៥ក្រាម អំបិល ៥ក្រាម ប្រេងសម្រាប់ចៀនឬបំពង វិធីធ្វើ លាយម្សៅដុតនំ​ជាមួយ​ស្ករ, បន្ទាប់មក​កូរមេបុ័ង​ជាមួយ​ទឹកដោះគោ​ឱ្យរលាយ។ បន្ទាប់មកចាក់​ទឹកដោះគោ​យឺតៗចូល​ក្នុងចាន​ជាមួយ​នឹងម្សៅ។ ច្របាច់ម្សៅរហូតទន់​ចូលគ្នាល្អ បន្ទាប់មក យកម្សៅ​ទៅអប់ ពេល​ម្សៅរីកធំ យកម្សៅ​ចេញ​រយម្សៅមី​ពីលើរួច​ច្របល់​រហូត​ម្សៅស្វិត​ រួច​យក​ទៅ​អប់​ទុក​ ១៥-២០នាទី ឱ្យម្សៅ​ឡើង​ម្ដង​ទៀត​។ លាបប្រេងតិច​លើជ្រុញ យកម្សៅ​មកលុញ​ឱ្យស្ដើង​ល្មម ដូចក្នុងរូប ប្រើកាំបិត​ដើម្បី​កាត់ម្សៅ​កម្រាស់ ១សម និងប្រវែង ៥-៨សម ។ កំដៅប្រេងដាក់​សីតុណ្ហភាព ៨០អង្សាសេ បន្ទាប់មក​យកម្សៅ​ដាក់​ចូលចៀន ពេល​ឡើង​ពណ៍​ត្នោត​ត្រឡប់​មក​វិញ​ ទុក​ឱ្យឡើង​ត្នោត​សង​ខាង​គឺ​បាន​ហើយ៕